(ភ្នំពេញ)៖ លោកស្រី ស៉ី តូន ចៅសង្កាត់ផ្សារថ្មីទី១ និងជាម្ដាយក្មេករបស់ លោកឧត្តមសេនីយ៍ឯក អ៊ុង សិរីគុត្ត មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាស្នងការ នៃស្នងការដ្ឋានបុគ្គលិកបណ្ដុះបណ្ដាល បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ នៅវេលាម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

បច្ចុប្បន្នសពរបស់លោកស្រី ស៉ី តូន កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោកឧត្តមសេនីយ៍ឯក អ៊ុង សិរីគុត្ត ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល (ខាងត្បូងបន្ទាយទួលក្រសាំង)៕