(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣នាក់, ជាសះស្បើយ៩៦នាក់, ស្លាប់ចំនួន៦នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៨លាន ៨១ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៥លាន ៤៣ម៉ឺននាក់!

៣៖ ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថដាក់ឱ្យប្រើប្រាស់ហើយ

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៧៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៤៣៦នាក់ស្លាប់ក្នុង១ថ្ងៃ

៥៖ ប្រវត្តិសាស្រ្តមិនធ្លាប់មាន តម្លៃសំបុត្រយន្តហោះកម្ពុជា-ចិន កើនឡើងខ្លាំង តម្លៃចន្លោះពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារ

៦៖ ថៃ៖ មនុស្សជិត ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៧៖ ក្រសួងការងារ ជូនដំណឹងពីការអនុញ្ញាតឲ្យឈប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

៨៖ បារាំងផ្តល់មេដាយកិត្តិយសថ្នាក់ខ្ពស់បំផុត ជូនដល់លោកស្រី Angela Merkel

៩៖ ក្រសួងមហាផ្ទៃ ព្រមានមិនចុះបញ្ជីឱ្យ «គណបក្សកម្ពុជានិយម» របស់ លោក យ៉ែម បុញ្ញឫទ្ធិ បើមិនកែសម្រួលលក្ខន្តិកៈ និងរៀបចំ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹមត្រូវ

១០៖ ប្រទេសចំនួន៨ ចូលរួមក្នុងសមយុទ្ធហ្វឹកហាត់សង្រ្គោះបន្ទាន់ នៅឯតំបន់ឆ្នេរនៃ ប្រទេសស៊ីប

១១៖ ក្រសួងទេសចរណ៍ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស

១២៖ ឡាវរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ ១,១៧០នាក់ក្នុងមួយថ្ងៃ, ជាតួលេខខ្ពស់បំផុត ក្នុងពេលពីរថ្ងៃជាប់ៗគ្នា

១៣៖ កម្ពុជារកចំណូលបានជាង៩៥៧លានដុល្លារ ពីការនាំចេញស្រូវអង្ករ ក្នុងរយៈពេល១០ខែឆ្នាំនេះ

១៤៖ ធនាគារអភិវឌ្ឍន៍អឺរ៉ុប-អាស៊ី (EDB) គ្រោងផ្តល់កម្ចីជាង ១ប៊ីលានដុល្លារដល់សមាជិកក្នុងឆ្នាំ២០២១

១៥៖ វិភាគអន្តរជាតិ៖ អាមេរិក ចិន និងរុស្ស៊ី, «ភ្នំមួយខ្លា ៣»

- ព័ត៌មាន Fresh News Plus

១៖ Google នឹងអនុញ្ញាតឱ្យមានប្រព័ន្ធទូទាត់ប្រាក់ផ្សេងៗថ្មីបន្ថែមទៀតនៅលើ Play Store ក្នុងប្រទេសកូរ៉េខាងត្បូង ក្រៅពីប្រព័ន្ធទូទាត់ប្រាក់របស់ខ្លួន

២៖ ការលក់រថយន្តអគ្គិសនី Tesla កើនឡើងខ្លាំងនៅសិង្ហបុរីស្របពេលរដ្ឋាភិបាលជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តប្រភេទនេះឱ្យកាន់តែច្រើន

៣៖ Are You Ok?» កំពុងឈានទៅដណ្តើមកំណត់ត្រា បទ «Time to Rise» ដែលកើនចំនួនចូលទស្សនាយ៉ាងរហ័សរយៈពេលដ៏ខ្លី

៤៖ Newcastle ពិចារណាយកលោក Howe មកដឹកនាំវិញ ក្រោយ Emery បដិសេធ

៥៖ Liverpool កក់កៅអីទៅវគ្គ ១៦ក្រុមនៃ Champions មុនគេ ក្រោយយកឈ្នះ Atletico ២-០

៦៖ ក្លិប Tottenham តែងតាំងលោក Conte ជាអ្នកចាត់ការថ្មី

៧៖ Xavi រង់ចាំកិច្ចព្រមព្រៀងជាមួយក្លិប Al Sadd ក្នុងន័យអាចត្រឡប់ទៅ Barcelona វិញ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)