(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ប្រមូលទុកដាក់រាល់កាកសំណល់សំរាមផ្សេងៗ ការរក្សាអនាម័យ សម្អាតបរិស្ថាន ជុំវិញការរស់នៅប្រកបដោយផាសុខភាព មានរបៀបរៀបរយ ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។

ការអំពាវនាវរបស់លោក ឯក ឃុនដឿន ធ្វើឡើងក្នុងពេលលោក និងសហការី បាននាំយករថយន្ដចុះធ្វេីអនាម័យ សម្អាតបរិស្ថាន សណ្ដាប់ធ្នាប់សាធារណ: និងលាងបោសសំអាតផ្លូវលេខ៥៩៨ ផ្លូវ៣០ម៉្រែត ផ្លូវហ្រ្គេនភ្នំពេញ និងតាមបណ្ដារផ្លូវតូច-ធំផ្សេងៗមួយចំនួនទៀត ក្នុងមូលដ្ឋានខណ្ឌ បន្ទាប់ពីមានកិច្ចសហការល្អ ពីមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌឫស្សីកែវ សូមសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់នូវការបោះចោលរាល់កាកសំណល់ផ្សេងៗ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមរក្សានូវអនាម័យ បរិស្ថានល្អ ជំវិញការរស់នៅដោយផាសុខភាព និងដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ក្រោយពីមានកិច្ចសហការល្អ ពីក្រុមការងារការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធាណៈខណ្ឌ និងក្រុមការងារមន្ទីរសាធាណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ៕