(ភ្នំពេញ)៖ ក្នុងទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ប្រកបដោយមហានក្ខត្តឫក្សវិសេសវិសាល នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាទ សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងគម្រប់ខួប៧៦ ឈានចូល៧៧ឆ្នាំ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឃន៍នាវាកម្ពុជា កាន់តែរុងរឿងឡើង សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

តាមរយៈសារលិខិត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ គុណូបការៈដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចពិជ័យសេនា ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីពុះពារឧបសគ្គគ្រប់បែបយ៉ាងបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រប្រកបដោយឆន្ទៈមោះមុត និងរួមចំណែកដ៏ធំធេង ក្នុងការដឹកនាំ និងបម្រើជាតិទទួលបានជោគជ័យជាបន្តបន្ទាប់»

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំ សូមបួងសួងដល់តេជបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូលជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕