(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៥នាក់, ជាសះស្បើយ៩៤នាក់, ស្លាប់ចំនួន៧នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៨លាន ២៧ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៤លាន ៩៦ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៦០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,០០០នាក់ស្លាប់ក្នុង១ថ្ងៃ

៥៖ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាទីតាំងដ៏ល្អបំផុតនៅអាស៉ីអាគ្នេយ៍ សម្រាប់ទស្សនារបស់ទេសចរ

៦៖ ថៃ៖ មនុស្ស ៧,៦៧៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៧៖ កម្ពុជានឹងពង្រឹងផលិតផលត្រៀមនាំចេញទៅទីផ្សារអន្តរជាតិ ខណៈកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅខែមករា ឆ្នាំ២០២២

៨៖ ទិន្នន័យចុងក្រោយពី WHO៖ «មនុស្សស្លាប់ដោយសារកូវីដ-១៩ កើនលើស ៥លាននាក់, សហរដ្ឋអាមេរិករ៉ាប់រងករណីឆ្លង និងស្លាប់ច្រើនជាងគេលើលោក»

៩៖ បារាំងចុះកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានជាង២៣លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្ដគម្រោងស្ដារប្រព័ន្ធធារាសាស្រ្ត

១០៖ អគ្គរដ្ឋទូតបារាំង ចោទថាអូស្ត្រាលីធ្វើទង្វើបោកប្រាស់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង នាវាមុជទឹក

១១៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអចលនទ្រព្យអាស៊ាន នៅចុងខែវិច្ឆិកានេះ

១២៖ នាយករដ្ឋមន្ត្រីចិនថា សេដ្ឋកិច្ចរបស់ចិនប្រឈមនឹងសម្ពាធធ្លាក់ចុះថ្មី

១៣៖ អតីតមេដឹកនាំចលនាគាំទ្រឯករាជ្យទីក្រុងហុងកុង ត្រូវតុលាការរកឃើញថា ពិតជាមានទោស នៅក្រោមច្បាប់សន្តិសុខជាតិថ្មី

១៤៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីច្រានចោល ការចោទប្រកាន់របស់លោក ម៉ាក្រុង អំពីការ «កុហក» ជុំវិញកិច្ចសន្យាទិញនាវាមុជទឹក

- ព័ត៌មាន Fresh News Plus

១៖ ដោយសារបញ្ហាធំៗចំនួនពីរ ទើបធ្វើឱ្យ Yahoo សម្រេចចិត្តដកខ្លួនចេញពីប្រទេសចិន

២៖ អតីតប្រធានគ្រប់គ្រង់កម្មវិធី Apple បានដាក់ពាក្យប្ដឹងទៅកាន់ភ្នាក់ងារការងារជាតិអាមេរិក ក្រោយក្រុមហ៊ុនបណ្ដេញចេញពីការងារ

៣៖ ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming លាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាល

៤៖ Facebook បិទមុខងារសម្គាល់ផ្ទៃមុខ និងលុបទិន្នន័យចោល បន្ទាប់ពីមានការព្រួយបារម្ភជាសកល

៥៖ ព័ត៌មានចចាមអរ៉ាមអះអាងថា Huawei នឹងលក់អាជីវកម្មម៉ាស៊ីន Server ដោយសារសម្ពាធទណ្ឌកម្មអាមេរិកនៅតែបន្ត

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)