(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញប្រកាសស្តីពី ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មបៀរហ្កាឌិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងលើកកម្ពស់សុវត្ថិភាពទេសចរណ៍។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា សម្រាប់អាជីវកម្មបៀរហ្កាឌិន ដែលអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១ នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មបៀរហ្កាឌិន ដែលអនុវត្តស្របតាម វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មបៀរហ្កាឌិន ដែលមានគំរូកំណត់ក្នុងឧបសម្ព័ន្ធ២ នៃប្រកាសនេះ។

អាជីវកម្មបៀរហ្កាឌិន ដែលអាចចាត់ទុកថាអនុវត្តត្រឹមត្រូវតាម វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មបៀរហ្កាឌិន បានលុះត្រាតែអាជីវកម្មអនុវត្តបានចាប់ពី ៨០%ឡើងនៃពិន្ទុសរុប និងបំពេញបានគ្រប់ចំណុចតម្រូវចាំបាច់ទាំងអស់៕

ខាងក្រោមនេះជាប្រកាស និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មបៀរហ្កាឌិន៖