(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីសម្រេចស្តីពី «ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម បៀរហ្កាឌិន» ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវជាតិ និងអន្តរជាតិ និងចូលរួមទាំងអស់គ្នាក្នុងការ «ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍កម្ពុជា» និងធានាបាននូវអាជីវកម្មបៀរហ្កាឌិន ជាតំបន់គោលដៅអាជីវកម្មសុវត្ថិភាព។

នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា នីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មបៀរហ្កាឌិន ផ្តោតលើចំណុចសំខាន់ៗចំនួន៦ រួមមាន ៖

* ទី១៖ គោលការណ៍ណែនាំសម្រាប់សុវត្ថិភាពភ្ញៀវ

* ទី២៖ គោលការណ៍ណែនាំសម្រាប់សុវត្ថិភាពបុគ្គលិក

* ទី៣៖គោលការណ៍ណែនាំការរៀបចំបរិវេណទីតាំងអាជីវកម្មបៀរហ្កាឌិន

* ទី៤៖ គោលការណ៍ណែនាំនៅកន្លែងទទួលទានអាហារ និងភេសជ្ជៈ

* ទី៥៖ គោលការណ៍ណែនាំការរៀបចំផ្ទះបាយ និងបុគ្គលិកផ្នែកចម្អិន

* ទី៦៖ គោលការណ៍ណែនាំការរៀបចំយន្តការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល៕

ខាងក្រោមនេះជាសេចក្តីសម្រេច និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន៖