(បន្ទាយមានជ័យ)​៖​ ប្រជាពលរដ្ឋ​មានជីវភាពខ្វះខាតដែលមានផ្ទះដំបូល​ប្រកស្បូ​វ​ចំនួន ៧៤ គ្រួសារ​បានទទួលផ្ទះ​ដំបូល​ប្រក​ស័ង្កសី​​រួចរាល់ហើយ​ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន ប្រគល់នាថ្ងៃទី៩​ ខែមេសា ឆ្នាំ២០១៦ នៅ​ក្នុងបរិវេណ​សាលាស្រុក ថ្មពួកស្ថិតនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

លោកឧបនាយក​រដ្ឋមន្ត្រី ​កែ​  គឹមយ៉ាន​ បានថ្លែងការសំណេះសំណាល​ជាមួយប្រជាជន​​ចំនួន​ជាង៦០០​នាក់ និងពាំនាំយកការសួរ​សុខទុក្ខ​ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​​ផងដែរ។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី​បានផ្តាំផ្ញើអោយពលរដ្ឋ​ដែរទទួលបាន​ផ្ទះ​ថ្មី​​ឲ្យចេះថែរក្សា​ឲ្យយូរអង្វែង ត្រូវចេះប្រុងប្រយ័ត្ន​ខ្ពស់ចំពោះបញ្ហា​ភ្លើង​ ព្រោះអីបច្ចុប្បន្ន​នេះ​ជារដូវ​រាំងស្ងួត​ ក្តៅហែង​ ហើយវាងាយនឹងបង្កឆេះឆាបខ្លំាងណាស់​។

ពលរដ្ឋចំនួន ៧៤ ខ្នងផ្ទះ​រស់នៅស្រុកថ្មពួក ទទួលបាន​កន្ទេល១​​ ម៉ុង១ ឆ្នាំងបាយ​១ ចានបាយ១ឈុត​​ ទឹកស៊ីអ៊ិវ​ ១យួរទឹកត្រី​១យួរ អំបិល​ កន្លះគីឡូប៊ីចេង​កន្លះគីឡូ នំធុង​ ១ធុងតូចសារុង១​ ក្រមា១ និងថវិការ​មួយចំនួន​ ។​ សម្រាប់ពលរដ្ឋ​​ និវត្តន៍ជន​ និងអតីតយុទ្ធ​ជនចំនួន៦១នាក់ ទទួលបាន ​សារុង១​ វែនតា​​១ និងថវិការមួយចំនួន ។​សម្រាប់ពលរដ្ឋ​ចូលរួម​ចំនួនជាង៥០០នាក់ទទួលបានសរុង​១​ និងថវិកាមួយចំនួន៕