(ព្រះសីហនុ)៖ កម្លាំងនគរបាល ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ បានឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ក្រោយធ្វើសកម្មភាពចាបំរំលោភ ក្មេងស្រីអាយុ១៤ឆ្នាំ រហូតបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើង នៅភូមិវាលមាស ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលជនសង្ស័យមានឈ្មោះ ហួន គង់ អាយុ៣៥ឆ្នាំ រីឯក្មេងស្រីរងគ្រោះ​មានឈ្មោះ ខ.ស.ភ មានទីលំនៅផ្ទះជិតគ្នា។ មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងហើយថា មានករណីចាប់រំលោភខាងលើនេះ កម្លាំងនគរបាលជំនាញបាន ចុះទៅជួយអន្តរា​គមន៍​រហូតធ្វើការចាប់ខ្លួន ជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់់ការតាមច្បាប់៕