(ក្រចេះ)៖ សាលាដំបូងខេត្តក្រចេះ បានជូនដំណឹងឲ្យជនជាតិចិនម្នាក់ ធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ (ចូលសវនាការ) នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ វេលាម៉ោង ៨៖០០នាទី នៅសាលសវនាការ (ចៅក្រមបន្ទប់ ធ) នៃសាលាដំបូងខេត្តក្រចេះ។ នេះបើយោងតាមលិខិតជូនដំណឹង ស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ ដែលបណ្តាញ Fresh News ទទួលបាន។

ក្នុងលិខិតជូនដំណឹងបញ្ជាក់ថា ចុងចម្លើយឈ្មោះ លី មៀវកាង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ ០១១២៨៤៧៧០ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៤៤E ផ្លូវ១១៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងខេត្តក្រចេះ សម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈនូវដីកាកោះចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

សាលាដំបូងខេត្តក្រចេះ បានស្នើឲ្យលោក លី មៀវកាង ចូលរួមតាមកាលបរិច្ឆេទខាងលើ និងអាចមកទទួលដីកា និងឯកសារនៃសេចក្តីថ្លែងការណ៍របស់ដើមចោទ រួមទាំងឯកសារថតចម្លងដែលត្រូវបញ្ជូននៃសំណុំរឿងខាងលើ នៅការិយាល័យក្រឡាបញ្ជីនៃសាលាដំបូងខេត្តក្រចេះ នៅរៀងរាល់ថ្ងៃ នៃម៉ោងធ្វើការ៕