(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩៤៨,២២០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៤,៨៥៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៨,៥៩៤នាក់ (ស្លាប់ ១៤៣,១៥៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៤៥,៨៨៩នាក់ (ស្លាប់ ៤១,៥២០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤២០,២២២នាក់ (ស្លាប់ ២៨,៣១២នាក់)
* ថៃ ឆ្លងចំនួន ១,៨៤១,១៣១នាក់ (ស្លាប់ ១៨,៦៩៩នាក់)
* វៀតណាម ឆ្លងចំនួន ៨៨១,៥២២នាក់ (ស្លាប់ ២១,៥៤៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩២,៥០៩នាក់ (ស្លាប់ ១៨,៤៩១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៦៥,៦៦៣នាក់ (ស្លាប់ ២៩៤នាក់)
* កម្ពុជា ឆ្លងចំនួន ១១៧,៥០០នាក់ (ស្លាប់ ២,៧១៥នាក់)
* ទ្បាវ ឆ្លងចំនួន ៣៤,៥១៨នាក់ (ស្លាប់ ៤៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,៦៧២នាក់ (ស្លាប់ ៧៩នាក់)៕