(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យបើកឡើងវិញ នូវផ្សារចំនួន៣ ដែលបានបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ផ្សារទាំងនោះរួមមាន ផ្សារកំពង់ក្ដី ផ្សាររលួស និងផ្សារដំដែក។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាបកំពុងធូរស្រាលបន្តិចម្ដងៗ ហើយបច្ចុប្បន្ននេះ កន្លែងព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលក៏នៅតែសល់តែមួយកន្លែងប៉ុណ្ណោះ ដោយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។ ចំពោះករណីធ្ងន់ធ្ងរ ពលរដ្ឋអាចទាក់ទងទៅគ្រូពេទ្យតាមរយៈលេខ ១១៥ រួចចុចលេខ៤ នោះគ្រូពេទ្យនឹងទទួលអ្នកជំងឺទៅព្យាបាលបន្ត៕