(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូខេត្តទទួលសម្ភារបរិក្ខារសុខាភិបាលមួយចំនួន ដែលលោក ចាង ដេហឺ អភិបាលក្រុងអ៉ិហ្ស៊ី ខេត្តយូណាន បានចាត់បញ្ជូនសម្រាប់ផ្តល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ភារៈទាំងនោះមានដូចជាអាវ PPE ចំនួន ២,៧២០ឈុត និងម៉ាស់ចំនួន ៨៥,០០០សន្លឹក។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនក្រុងអ៉ិហ្ស៉ី ដែលបានចាត់បញ្ជូនសម្ភារបរិក្ខារសុខាភិបាល ជូនដល់រដ្ឋបាលខេត្តឧត្ដរមានជ័យក្នុងការទប់ស្កាត់ជំងឺឆ្លង។

លោកអភិបាលខេត្តក៏បានថ្លែងនូវការជូនពរលោក ចាង ដេហឺ និងសហការីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋនៃក្រុងអ៉ិហ្ស៉ីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យចំណងមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថិរចីរកាលជាអមតៈ៕