(ឡុងដ៏)៖ សហព័ន្ធក្រុមជម្រើសជាតិស្រ្តីអង់គ្លេស ផ្នែកកីឡាបាល់ឱប (Rugby) នឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកម្រិតពិភពលោក World Cup 2025, នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ឱបអង់គ្លេស (RFU) បានបង្ហាញនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

ក្រុមបាល់ឱបផ្នែកស្ត្រីអង់គ្លេល មានរហ្សនាម(ក្រឡាបក្រហម) ដែលឈរលេងរៀងកំពូលជាអតីតម្ចាស់ជើងពាននេះឆ្នាំ១៩៩៤ និង២០១៤ ហើយជាជើងឯករងឆ្នាំ២០១៧ ក្រោយចាញ់ក្រុមជម្រើសជាតិស្រ្តីនូវែលសេឡង់ ដែលជាជើងឯក ៥សម័យកាល ខណៈដែលក្រុមស្រ្តីអង់គ្លេស ធ្លាប់ធ្វើម្ចាស់ផ្ទះឆ្នាំ២០១០ ជាមួយការប្រកួតដែលធ្វើនៅទីលានសកលវិទ្យាល័យ និង Twickenham ប៉ុន្តែបើតាមសហព័ន្ធ(RFU) បាននិយាយបើអង់គ្លេស និងធ្វើនៅទីកីឡាដ្ឋាន Twickenham ក្នុងឆ្នាំ២០២៥ បើសិនជាឈ្នះសិទ្ធិនៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត។

ក្នុងនោះប្រធាន RFU លោក Tom IIube បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីខែមុនថា ក៏មានគម្រោងរៀបចំធ្វើម្ចាស់ផ្ទះផ្នែកបុរសនៅឆ្នាំ២០៣១ ផងដែរ ខណៈកាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បាននិយាយថា កំពុងមើលក្នុងធ្វើម្ចាស់ផ្ទះផ្នែកបុរសនេះនៅឆ្នាំ២០២៧ ឬក៏នៅឆ្នាំ២០៣១ ជាមួយផ្នែកស្រ្តីនៅឆ្នាំ២០២៩ ទៀតផង៕