(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តតារាងកម្រៃគ្រប់គ្រងសំរាម និងសំណងរឹង (តារាងថ្មី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធានាប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា បន្ទាប់ពីមានកំណែទម្រង់ក្នុងការគ្រប់គ្រងការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នោះមក ប្រជាពលរដ្ឋមានការសាទរ និងវាយតម្លៃខ្ពស់ចំពោះឥរិយាបថរបស់កម្មករសម្អាត-ប្រមូលសំរាម ក៏ដូចជាកោតសរសើរចំពោះកិច្ចខិតខំរបស់អាជ្ញាធរផង៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖