(ប៉ោយប៉ែត)៖ ជនសង្ស័យពីរនាក់ ជាមួយនិងថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន២៤គ្រាប់ និងម្សៅសថ្លា២ថង់តូច ត្រូវកម្លាំងនគរបាលសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ខណៈកម្លាំងកំពុងល្បាតត្រង់ ចំណុចមុខវត្តបាលិលេយ្យ វេលាម៉ោង១២៖៣០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះគឹម ថុន អាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទី២ ឈ្មោះនឹម លក្ខិណា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សា។ បច្នប្បនជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់តាមនីតិវិធី៕