(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ អាជ្ញាធររាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យសាធារណជន បូជាសពនៅតាមផ្ទះ ឬនៅតាមវត្តអារាម ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ ដែល Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ។

តាមសេចក្តីជូនដំណឹងនោះ បានឱ្យដឹងថា ការចេញបម្រាមរបស់អាជ្ញាធរ ដោយសារថា បច្ចុប្បន្នមានការបូជាសព នៅតាមលំនៅដ្ឋានគ្រួសារសព និងនៅវត្តអារាម នៅទីក្រុងភ្នំពេញ បណ្តាលឲ្យប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ដោយសារក្លិនផ្សែងបំភាយចេញពីការបូជាសព។

សូមអានសេចក្តីជូនដំណឹងទាំងស្រុង នៅខាងក្រោមនេះ៖