(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ

២៖ មីយ៉ាន់ម៉ា៖ លោក មីន អោង ហ្លេង ប្រកាសដោះលែងបាតុករជាង ៥,០០០នាក់ ក្រោយអាស៊ានមិនអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល

៣៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៩៥នាក់, ជាសះស្បើយ២៧៩នាក់, ស្លាប់ចំនួន១២នាក់ (៨នាក់អត់បានចាក់វ៉ាក់សាំង)

៤៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤១លាន ៤៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩១ម៉ឺននាក់ និងជាសះស្បើយជាង ២១៨លាន ៧១ម៉ឺននាក់!

៥៖ លោក ហ៊ុន ម៉ានី៖ ការដាក់ឱ្យចរាចរក្រដាសប្រាក់៣០,០០០រៀលថ្មី ឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជា

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៩៤៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦១នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ ADB ផ្ដល់ប្រាក់កម្ចី ៤០លានដុល្លារ សម្រាប់ជួយដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា

៨៖ ប្រេងឡើងថ្លៃដល់តម្លៃខ្ពស់បំផុត ខណៈការបើកចំហរប្រទេសឡើងវិញ និងការឡើងថ្លៃឧស្ម័ននិងធ្យូងថ្មជំរុញតម្រូវការប្រេង

៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៧លាននាក់ ស្លាប់ជាង ២៧.២ម៉ឺននាក់

១០៖ ថៃ៖ មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១១៖ គ.ជ.ប៖ ថ្ងៃទី៦ មានពលរដ្ឋជាង១,៣០០០នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១, សរុប៦ថ្ងៃមានចំនួន ៦៨,១០៥នាក់

១២៖ រដ្ឋាភិបាលស្រមោលនៅមីយ៉ាន់ម៉ា ប្រកាសគាំទ្រអាស៊ានដែលមិនអញ្ជើញលោក មីង អោង ហ្លេង ចូលរួមកិច្ចប្រជុំកំពូល

១៣៖ អ្នកសេដ្ឋកិច្ច និងវិស័យឯកជន សាទរចំពោះការបន្ធូរបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័ក ដើម្បីស្តារសេដ្ឋកិច្ច និងទាក់ទាញវិនិយោគ

១៤៖ សេដ្ឋកិច្ចរបស់ប្រទេសចិនកើនឡើង ៩,៨ភាគរយក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំនេះ

១៥៖ តម្លៃប្រេងឥន្ធនៈបន្តឡើងថ្លៃ, ក្រសួងពាណិជ្ជកម្ម ពន្យល់មូលហេតុនៃការឡើងថ្លៃ និងការជួយអន្តរាគមន៍របស់រដ្ឋ

១៦៖ អន្តរជាតិកំពុងសម្លឹងមើលថ្នាំព្យាបាលកូវីដ-១៩ Merck ដែលអាចនឹងជួបប្រទះ «វិសមភាព» សម្រាប់ប្រទេសក្រីក្រ ដូចវ៉ាក់សាំងដែរ

១៧៖ ទឹកជំនន់និងបំណាក់ដី ផ្តាច់ជីវិតមនុស្សយ៉ាងហោច២៥នាក់ នៅភាគនិរតីប្រទេសឥណ្ឌា

១៨៖ នូវែលសេឡង់ បន្តការបិទខ្ទប់ទីក្រុង Auckland ដើម្បីព្យាយាមគ្រប់គ្រងកូវីដ១៩ បំប្លែងខ្លួន Delta

- ព័ត៌មាន Fresh News Plus

១៖ ទីតាំងមួយកន្លែងនៅ អារ៉ាប់រួម រៀបចំកន្លែងពិតៗ សម្រាប់អ្នកចង់លែងល្បែងមរណៈក្នុងរឿងល្បី «Squid Game»

២៖ Microsoft ត្រូវបានគេរាយការណ៍មកថាបាននិងកំពុងសំងំអភិវឌ្ឍន៍បន្ទះឈីបដោយខ្លួនឯង

៣៖ សកម្មជនសិទ្ធិមនុស្សម្នាក់ បានប្តឹង Twitter ពីបទផ្តល់ព័ត៌មានសម្ងាត់ទៅឱ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត

៤៖ Barcelona ឈ្នះក្រុមភ្ញៀវ Valencia ៣-១ ខណៈ Aguero បង្ហាញខ្លួនលើកទី១ ជាមួយក្លិបថ្មី

៥៖ Ford គ្រោងវិនិយោគជាង ៣០០លានដុល្លារអាមេរិកបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនីនៅចក្រភពអង់គ្លេស

៦៖ តារាកំប្លែង ខ្ញុង ប្រកាសថា ខ្លួនបានជំពាក់បំណុលគេជាងកន្លះលានដុល្លារ ខណៈអស់លទ្ធភាពសង និងបានចូលខ្លួនប្រកាសជាសាធារណៈសុំការយោគយល់ពីម្ចាស់បំណុល

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)