(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៦លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បើកបរល្បឿនលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ប្រជែង បត់គ្រោះថ្នាក់ជាដើម៕