(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងពិនិត្យលើការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន៤របស់ជាតិ រួមមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ពីគោលបំណង និងមូលហេតុមួយចំនួន ដែលនាំឱ្យមានការគិតគូក្នុងការរៀបចំធ្វើវិសោធនកម្មនេះ។

សូមទស្សនា និងស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ៖