(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ (២ឆ្នាំមុន) បានប្រកាសឲ្យប្រជាពលរដ្ឋកត់ចំណាំថា សម្ដេចគ្មានផ្ទះនៅបរទេស ហើយក៏គ្មានសញ្ជាតិបរទេសដែរ ដូច្នេះហើយទោះមានរឿងអ្វីក៏ដោយ ជម្រើសរបស់សម្ដេច គឺនៅរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈ។

ពីលើវេទិកាក្នុងឱកាស​បន្ត​ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ នៅក្នុងខេត្ដកណ្ដាល សម្ដេចតេជោ ហ៊ុន សែន ក្រៅពីប្រកាសមិនរត់ចោលប្រជាជាតិកម្ពុជាហើយនោះ សម្ដេចក៏បានអះអាងថា សម្ដេចសុខចិត្តនៅខាំស្មៅរួមរស់ជាមួយប្រជាពលរដ្ឋ៕

សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១៩៖