(ព្រះសីហនុ)៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីមនុស្សលង់ទឹក ៥នាក់ នៅខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់២នាក់ ជួយសង្គ្រោះបន្ទាន់ម្នាក់ ខណៈ ២នាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយ គិតត្រឹមវេលាម៉ោងជាង៧យប់ថ្ងៃនេះ។

ករណីមនុស្សលង់ទឹក កើតឡើងនៅចំណុចដើមឈើចាំស្នេហ៍ស្ថិតនៅភូមិគគី ន ឃុំ បិតត្រាំង ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពេលវេលាម៉ោង ១៥៖០៥នាទី ថ្ងៃ ទី ៧ ខែតុលា ឆ្នាំ២០២១។

ចំពោះជនរងគ្រោះដែលបានលង់ទឹកទាំងអស់មានចំនួន ៥នាក់ ក្នុងនោះ រួមមាន៖

* ទី១ ឈ្មោះ លេង ស្រីឌៀប ភេទស្រី អាយុ២៥ ឆ្នាំ,
ទីលំនៅឃុំភូមិអូរឧកញ៉ាហេង,ស្រុកព្រៃនប់មុខរបរ,កម្មកររោងចក្រអាវពេទ្យនៅបិតត្រំាង, (បានរកឃើញតែស្លាប់)

* ទី២ ឈ្មោះ លេង សុជា ភេទប្រុសអាយុ ១០ឆ្នាំ មុខរបរនៅផ្ទះ, រកឃើញបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

* ទី៣ ឈ្មោះ លេង ជ្រូក ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្របិតត្រាំង ទីលំនៅភូមិអូរឧកញ៉ាហេង កំពង់បាត់ខ្លួន

* ទី៤ ឈ្មោះ លេង ដាវ ប្រុស អាយុ ១២ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅភូមិអូរឧកញ៉ាហេង កំពង់បាត់ខ្លួន

* ទី៥ ឈ្មោះ លេង សុជាតា ភេទស្រីអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិអូរឧកញ៉ាហេង កំពង់បាត់ខ្លួន ពួកគេទាំង ៥នាក់ ជាបងប្អូនបង្កើតនឹងបងប្អូនជីដូនមួយ)។ (បានរកឃើញតែស្លាប់)

ដោយឡែកជនរងគ្រោះ ចំនួន២នាក់ផ្សេងទៀតត្រូវបានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាល សហការជាមួយក្រុមហ៊ុន GTVC បន្តស្វែងរកនៅមិនទាន់រកឃើញនៅឡើយ៕