(សៀមរាប)៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ស្ថានឯកអគ្គរាជទូតថៃ និងក្រុមហ៊ុនថៃ នៅប្រទេសកម្ពុជា ដឹកនាំដោយលោក ជីរ៉ាវុឍ សុណ្ណាអាត អគ្គទីប្រឹក្សា ពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ បាននាំយកនូវអំណោយចាំបាច់មួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ និងមណ្ឌលចត្តាឡីស័ក ក្នុងខេត្តសៀមរាប។

ពិធីនេះ ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប។ អំណោយទាំងនោះ រួមាន៖ អាហារ ទឹកសុទ្ធ ទឹកសណ្ដែក ថ្នាំពេទ្យ ម៉ាស សាប៊ូ កន្សែង ជាដើម-ល- ដែលសរុបជាទឹកប្រាក់ប្រមាណជាង១៦,០០០ដុល្លារ។

ក្រុមហ៊ុនថៃ ដែលចូលរួមក្នុងការផ្ដល់អំណោយនេះរួមមាន៖ ក្រុមហ៊ុន CP Cambodia, ក្រុមហ៊ុន SCG, ក្រុមហ៊ុន PTT, ក្រុមហ៊ុន CP ALL Cambodia (7–Eleven), ផ្សារ Makro, ធនាគារCambodia Commercial Bank, ធនាគារ Bangkok Bank, ធនាគារ Kasikorn Bank, ធនាគារ Krung Thai Bank, ធនាគារ EXIM Bank, ផ្សារ Big C Supercenter, ក្រុមហ៊ុន Betagro, ក្រុមហ៊ុន Cambodia Air Traffic Services (CATS), ក្រុមហ៊ុន Sovannaphum Life Assurance, ក្រុមហ៊ុន Kubota, ក្រុមហ៊ុន Kubota Leasing, ក្រុមហ៊ុន Da Houg Heng, ក្រុមហ៊ុន JWD Logistics, ក្រុមហ៊ុន TNP Group (TV5, Lyyon, Tiffy, Sofitel), មន្ទីរពេទ្យ Royal Angkor និងមន្ទីរពេទ្យ Royal Phnom Penh International Hospital, ក្រុមហ៊ុន N Health, ក្រុមហ៊ុន We Grow Power Plus, ក្រុមហ៊ុន The Hub Advertising, និង ក្រុមហ៊ុន Modern Plastic & Packaging (MPP)៕