(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៦៦នាក់, ជាសះស្បើយ៥០៥នាក់, ស្លាប់ចំនួន២៦នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៣លាន ១០០ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧៦ម៉ឺននាក់ និងជាសះស្បើយជាង ២០៩លាន ៨៣ម៉ឺននាក់!

៣៖ លោក អ៊ុច បូររិទ្ធ តំណាងសម្តេចតេជោ បានប្រគល់វ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលឡាវរួចរាល់ហើយ

៤៖ UN: មីយ៉ាន់ម៉ាកំពុងជួបប្រទះវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់

៥៖ លោក អ៊ូច បូររិទ្ធ៖ អំណោយវ៉ាក់សាំងកម្ពុជាពេលនេះ ជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាជ្រៅ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើជាប្រពៃណីដែលថ្នាក់ដឹកនាំកម្ពុជា-ឡាវ ពូនជ្រំដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ

៦៖ ថៃ៖ ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃធ្លាក់ចុះមកក្រោម ១០,០០០នាក់ ជាលើកដំបូង

៧៖ រដ្ឋមន្ត្រីសុខាភិបាលឡាវ៖ ជំនួយវ៉ាក់សាំង២០ម៉ឺនដូសរបស់កម្ពុជា ជាការចែករំលែកដ៏ធំធេង

៨៖ យោធាកូរ៉េខាងត្បូងជឿថា មីស៉ីលដែលកូរ៉េខាងជើងបាញ់តេស្តនៅថ្ងៃនេះ ជាមីស៉ីលរយៈចម្ងាយខ្លី

៩៖ រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់១៩៤ដុល្លារ

១០៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨៩នាក់ស្លាប់ក្នុង១ថ្ងៃ

១១៖ World Bank: ការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក កំពុងជួបឧបសគ្គ

១២៖ តុលាការ ICC នឹងមិនផ្តោតលើសហរដ្ឋអាមេរិក ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម នៅអាហ្វហ្កានីស្ថាននោះឡើយ

១៣៖ World Bank ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើង២.២% សម្រាប់ឆ្នាំ២០២១ និង ៤.៥% នៅឆ្នាំ២០២២

១៤៖ អាជ្ញាធររដ្ឋ New South Wales របស់អូស្ត្រាលីព្រមាន៖ «ប្រជាជនដែលមិនព្រមទទួលការចាក់ វ៉ាក់សាំង នោះនឹងគ្មានសេរីភាពដូចគេឯង»

១៥៖ ក្រសួងការងារ តម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ១៩លើ កម្មករនិយោជិត ក្រោយឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ, កម្មករណាដែលមិនធ្វើតេស្ត ថៅកែអាចបញ្ឈប់ការងារបាន

- ព័ត៌មាន Fresh News Plus

១៖ Facebook ប្រកាសផ្អាកគម្រោងបង្កើត Instagram សម្រាប់ក្មេង ក្រោយផ្ទុះការរិះគន់ខ្លាំង

២៖ អតីតគ្រូបង្វឹកវិសាខា Colum Curtis ខកចិត្តរឿងមួយ មុនចាកចេញពីកម្ពុជា

៣៖ តារាល្បីៗលំដាប់ពិភពលោក ជាង៦០នាក់ ប្រមូលផ្តុំគ្នាប្រគំតន្រ្តីសប្បុរសធម៌ «Global Citizens» ក្នុងគោលបំណងប្រយុទ្ធប្រឆាំង ការបម្រែបម្រួលអាកាសធាតុ

៤៖ អាមេរិកចាប់ផ្ដើមយុទ្ធនាការជំរុះគ្រឿងទូរគមនាគមន៍ចិន Huawei និង ZTE Corp

៥៖ BTS ប្រកាសពីការប្រគំតន្ត្រីលើកដំបូង នៅ Los Angeles ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារកូវីដ-១៩

៦៖ UBC-2021៖ ជោគជ័យសប្ដាហ៍ទី២ ជំរុញឲ្យកីឡាប្រដាល់សកល ឈានដល់ការរៀបចំគូដណ្ដើមប្រាក់លាន

៧៖ រដ្ឋាភិបាលម៉ុងហ្គោលី ផ្តល់ប្រាក់រង្វាន់ និងផ្ទះជូនអត្តពលិកដណ្តើមបានមេដាយ នៅព្រឹត្តិការណ៍ Tokyo Olympic និង Paralympic

៨៖ ខ្សែប្រយុទ្ធ Son និង Hwang ត្រូវបានកោះហៅចូលជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ការប្រកួតជម្រុះ World Cup

៩៖ ខ្សែប្រយុទ្ធ Rashford រំពឹងត្រឡប់មកហ្វឹកហាត់ ជាមួយ Man Utd វិញឆាប់ៗ ក្រោយវះកាត់ស្មា

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)