(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានចាត់លោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំមន្រ្ដីក្រោមឱវាទចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ូយ ទី នាយផ្នែកសណ្ដាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានរងរបួសអំឡុងពេលបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវ២៧១ មុខផ្សារហេងលី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសមៈ។

ក្នុងឱកាសនោះដែរ លោកអធិការបាននាំយកថវិការបស់ឯកឧត្តមស្នងការចំនួន៥លានរៀល ថវិការបស់លោកអធិការ និងមន្ត្រីក្រោមឱវាទចំនួន ២លានរៀល និងថវិកាសប្បុរសជនចំនួន១០០ដុល្លារ និងសម្ភារៈមួយចំនួនប្រគល់ជូនលោកអនុសេនីយ៍ឯក ស៊ូយ ទី ដែលកពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ៕