(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣៩នាក់, ជាសះស្បើយ៥៣០នាក់, ស្លាប់ចំនួន១៨នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣២លាន ៥៩ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧៦ម៉ឺននាក់ និងជាសះស្បើយជាង ២០៩លាន ២១ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលវៀតណាម-ឡាវ មានជំនួបកំពូលមួយ នៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

៤៖ គណបក្សសង្គមប្រជាធិបតេយ្យ SPD ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលនៅអាល្លឺម៉ង់

៥៖ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យប្តឹងអ្នកព័ត៌មានឈ្មោះ យួន ឈីវ ករណីបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការកាត់ឆ្វៀលដី ជូនពលរដ្ឋខេត្តកោះកុង

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥៩នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ លោកស្រី ឱ វណ្ណឌីន បន្ដបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រៃវែង

៨៖ អាល្លឺម៉ង់៖ សំឡេងគាំទ្របក្សលោក Olaf Scholz កំពុងនាំមុខបក្សលោកស្រី Merkel, លោក Scholz សម្លឹងឃើញតំណែងអធិការបតីជាបណ្តើរៗ

៩៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនជាង៥លានដូសហើយ ត្រូវបានចាក់នៅនូវែលសេឡង់

១០៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បដិសេធការចោទប្រកាន់ថា «កាន់កាប់ត្រាគណបក្សហ៊្វុនស៊ិនប៉ិច»

១១៖ ថៃ៖ មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១២៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន

១៣៖ មហាសន្និបាត UN នឹងត្រូវបិទបញ្ចប់ ដោយគ្មានការថ្លែងសុន្ទរកថារបស់មីយ៉ាន់ម៉ា និងតាលីបង់

១៤៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានរបស់ The Cambodia Daily ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ច

១៥៖ ពិព័រណ៍អាកាសចរណ៍ដ៏ធំ នឹងប្រព្រឹត្តទៅនៅទីក្រុង Zhuhai របស់ចិន, ជាទីដែលយន្តហោះចម្បាំងស៊េរីថ្មីៗ អាចនឹងត្រូវដាក់បង្ហាញ

១៦៖ តបតាមអនុសាសន៍របស់សម្តេចតេជោ ! រដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន

១៧៖ សហរដ្ឋអាមេរិក៖ រដ្ឋញូយ៉កនឹងខ្វះបុគ្គលិកពេទ្យបម្រើការងារ ព្រោះពួកគេខ្លះមិនទាន់បានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ នៅឡើយ

១៨៖ UN និង UNWTO: ការអភិវឌ្ឍទេសចរណ៍ពិភពលោកបន្ទាប់វិបត្តិកូវីដ ត្រូវរុញឱ្យដល់មូលដ្ឋានជនពិការ ជនជាតិភាគតិច និងស្ត្រីជាដើម

១៩៖ កាណាដាថានៅតែមានផលលំបាក ក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយចិន ត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ

២០៖ កាកបាទក្រហមកម្ពុជា ប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

២១៖ ចុងសប្ដាហ៍ទី៤ខែកញ្ញា កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០ម៉ឺននាក់ កើនជាងសប្ដាហ៍មុន ២៩%

- ព័ត៌មាន Fresh News Plus

១៖ ហេតុអ្វីបានជាធនាគារកណ្តាលចិន ប្រកាសថារាល់ប្រតិបត្តិការរូបិយប័ណ្ណឌីជីថលគឺសុទ្ធតែខុសច្បាប់ និងប្ដេជ្ញាបង្ក្រាបយ៉ាងម៉ឺងម៉ាត់?

២៖ ធ្វើបាន ២៥ពិន្ទុ Lewis ឈ្នះការប្រណាំង Russia Grand Prix 2021 ហើយនេះជាជ័យជម្នះលើកទី១០០ ក្នុងអាជីព

៣៖ Facebook និយាយថា Instagram មិនបាន «បំពុលយុវវ័យ និងក្មេងជំទង់» ដូចការលើកឡើងរបស់កាសែត WSJ នោះទេ

៤៖ ក្រោយទទួលតំណែងជាមេបញ្ជាការក្នុងរឿង «James Bond» ជាងមួយទសវត្ស ពេលនេះ Daniel Craig មានតំណែងជាមេបញ្ជាការកិត្តិយស ក្នុងកងទ័ពជើងទឹកអង់គ្លេសជាផ្លូវការ

៥៖ កម្ពុជា ផ្លាស់ប្ដូរកីឡាករមួយចំនួន ត្រៀមប្រកួតជម្រុះពាន Asian Cup និង AFC U23 ក្នុងនោះក៏មាន ចាន់ វឌ្ឍនាកា ដែរ

៦៖ អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Honda រកបាន ១គ្រាប់ក្នុងការបង្ហាញខ្លួនដំបូង នៅលីគកំពូលលីទុយអានី

៧៖ Fati ត្រឡប់មកវិញ ជាមួយនឹងការស៊ុតបាន ១គ្រាប់ជួយ Barcelona បំបាក់ Levante

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)