(ព្រៃវែង)៖ នៅសប្តាហ៍ក្នុងចុងខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារដឹកនាំដោយលោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹង តាមបណ្តាឃុំក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែងចុះធ្វើសកម្មភាពផ្សេងៗ និងនាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ។

នៅស្រុកស្វាយអន្ទរ ក្រុមការងារ បានជំរុញមន្រ្តី ចុះធ្វើបច្ចុប្បន្នភាពតាមខ្នងផ្ទះគម្រប់១១ឃុំ បាន៥០% និងចែកជូនមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ចំនួន១២ ៤០០ ០០០រៀលដល់គ្រួសារសម្រាលបុត្រ៥៣នាក់ និងឆ្លងទន្លេ៩នាក់ ក្នុងនោះបានជម្រុញអាជ្ញាធរ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅសល់ត្រូវផ្តល់បន្តចំនួន១៧៤១នាក់។

នៅស្រុកកញ្ជ្រៀច ក្រុមការងារ បានប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ច ក្រុមអ្នច្បាប់ និងក្រុមការងារប្រតិបត្តិ បន្តខិតខំចុះធ្វើបច្ចុប្បន្នភាព តាមខ្នងផ្ទះក្នុងឃុំព្រាលបានសម្រេចលទ្ធផល១០០% នៅចំនួន៧ឃុំទៀត កំពុងបន្តចុះខ្នងផ្ទះ ក្នុងនោះដែរ បានចែកជូនមូលនិធិមនុស្សធម៌ ស ខេង និងជម្រុញអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋនៅសេសសល់ចំនួន ៣១៣៨នាក់។

ក្រៅពីនេះ ក្រុមការងារយុវជនបានប្រារព្ធសង្ក្រានឆ្នាំថ្មីនៅស្រុកកញ្ជ្រៀច ដែលមានយុវជនចូលរួមទាំង ៨ឃុំ ព្រមទាំងធ្វើនំវប្បធម៌ប្រចាំឃុំនិមួយៗផងដែរ៕