(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិរួចហើយជូនប្រធានគណៈកម្មាធិការគណបក្សគ្រប់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសឱ្យធ្វើជាតំណាងគណបក្សក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (តាមទម្រង់បែបបទលេខ ១០០៧) ដើម្បីចូលសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ ក្នុងឃុំសង្កាត់ ដែលស្ថិតនៅក្នុងក្របខណ្ឌនៃក្រុង ស្រុក ខណ្ឌ របស់ខ្លួន។

នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖