(ព្រះវិហារ)៖ ខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គង់ ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា ជាលទ្ធផលគិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងការពារជំងឺកូវដ-១៩ សម្រាប់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង សរុបបានចំនួន១៤៨,៥៧៤នាក់ ស្រ្តីចំនួន៨៣,១៣១នាក់ ស្មើនឹង៩៧.៩៩ភាគរយ ធៀបទៅនឹងចំនួនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង ចំនួន១៥១,៦២០នាក់ និងចាក់ដូសទី២ បានចំនួន៨២,៧៦២នាក់ សរុបចំនួនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (fully Vaccinated) ចំនួន១៣៤,០២៣នាក់ ក្នុងនោះ (Jhonson and Jhonson ចំនួន៥១,២៦១នាក់) ស្មើនឹង៩០.២ភាគរយ។

ដោយឡែក កុមារ និងយុវជន ដែលមានអាយុ១២ ដល់ក្រោម១៨ឆ្នាំ ចាក់បានសរុបចំនួន៣០,៥៥៤នាក់ ស្រ្តីចំនួន១៥,០០៤នាក់ ស្មើនឹង១០២ភាគរយ ធៀបទៅនឹងចំនួនសរុប កុមារ និងយុវជន ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន២៩,៩៥៦នាក់ និងដូសទី២ បានចំនួន២៤,៦២០នាក់ ស្ដ្រីចំនួន១២,៣៦៣នាក់ ស្មើនឹង៨២.១៩ភាគរយ និងកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន១៣,០៨១នាក់ កុមារីចំនួន៦,៦១៦នាក់ ស្មើនឹង៤០.១៧ភាគរយ។

ខាងក្រោមនេះ ជាបទសម្ភាសន៍ទាំងស្រុងរបស់លោក សៀ សៀកឡេង អ្នកយកព័ត៌មានរបស់ Fresh News ជាមួយលោកវេជ្ជបណ្ឌិត គង់ ឡូ៖