(ត្បូងឃ្មុំ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវប្រគល់ជូន

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយទាំងអស់រួមមាន អង្ករ២០តោន ម៉ាស់១០០,០០០ម៉ាស អាល់កុល១,០០០លីត្រ ផ្លែតាង៉ែន (មៀនប៉ៃលិន) ០៥តោន និងថវិកា ១០០លានរៀល ដើម្បីជាការលើកទឹកចិត្ត និងចូលរួមជួយជំរុញឱ្យរដ្ឋបាលខេត្ត បន្តអនុវត្តន៍វិធានការនានាលើការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

នៅក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ ក្នុងនាមមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕