(កណ្ដាល)៖ តំណាងលោក ចៅ តុល នាយករងខុទ្ទកាល័យសម្តេចតេជោ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះ លោក តូច វុទ្ធី និងលោក ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមបញ្ញវន្តមូស្លីមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋចំនួន១៥០គ្រួសារ ដែលជាអំណោយមនុស្សធម៌ពីអង្គការដៃគូរ IHCRO Australia តាមរយ:សមាគមបញ្ញវន្តមូស្លីមកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅចុងសប្ដាហ៍កន្លងទៅ ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានករចូលរួមផងដែរពីលោក ឡា ស្លេះ អីមាំ ស្រុកកោះធំ លោក លឹម អ៊ូ ប្រធានការងារចុះជួយភូមិចាមលើ និងហាកឹម តួន ជាច្រើននាក់ផ្សេងទៀត។

លោក តូច វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំព្រែកថ្មី តំណាងលោក ចៅ តុល បានលើកឡើងថា អរគុណសន្តិភាព ដែលបាននាំយកមកនូវការអភិវឌ្ឍស្ទើរគ្រប់វិស័យ ខណ:ប្រទេសជាតិយើងងើបពីបាតដៃទទេ រហូតដល់មានការរីកចំរើនដូចសព្វថ្ងៃនេះ។

លោកក៏បានផ្តាំផ្ញើរការសួរសុខទុក្ខពីលោក ចៅ តុល បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋខិតខំបន្ត «៣ការពារ និង៣កុំ» ដោយរក្សាអនាម័យឱ្យបានខ្ពស់ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលសាកលលោកកំពុងតែប្រឈម ជាពិសេសប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំរកវ៉ាក់សាំមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។

លោក តូច វុទ្ធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាខិតខំប្រឹងប្រែងរបស់លោក ហ្វារីត ដែលតែងតែគិតគូរចុះជួយប្រជាពលក្រីក្រខ្វះខាត ជាពិសេសនៅភូមិចាមលើតែម្តងដែលលោក ហ្វារីត បានជួយជាញឹកញាប់ និងបានជោគជ័យក្នុងកាកសាងព្រះវិហារឥស្លាមដ៏ធំទីពីនៅកម្ពុជា។

ជាមួយគ្នានេះលោក ហូសេន មហាម៉ាត់ហ្វារីត បានលើកឡើងដែរថា សម្ដេចតេជោ ហ៊ុន សែន បានបើកទូលាយដល់សហគមខ្មែរឥស្លាម ក្នុងការប្រណិបត្តិសាសនាយ៉ាងពេញលេញ ពិសេសគឺការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី បានដឹកនាំនាវាសន្តិភាពដែលបានធ្វើអោយសហគមន៍អន្តរជាតិគាំទ្រ និងជាឱកាសអង្គការមនុស្សធម៌អន្តរជាតិជាច្រើនបានផ្តល់ជំនួយមកដល់ប្រជាជនកម្ពុជា តាមរយៈអង្គការដៃគូរ។

លោកក៏បានលើកឡើងនៃមោទនភាព និងសំណាងដែលភូមិនេះមានលោក ចៅ តុល តែងតែយកចិត្តទុក្ខដាក់ គៀងគរជំនួយមនុស្សធម៌ មកជួយអភិវឌ្ឍន៍មូលដ្ឋានឃុំព្រែកថ្មី និងឃុំផ្សេងៗទៀតក្នុងស្រុកកោះធំ។

បន្ទាប់ពីចែកកញ្ចប់រួចមកលោក ហ្វារីត និងលោក តូច វុទ្ធី បានចុះ សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្ររស់នៅលើទូកប្រកបមុខរបរនេសាទ និងតាមខ្នងផ្ទះ ព្រមទាំងបានផ្តល់អំណោយជូនប្រជាពលរដ្ឋតាមខ្នងផ្ទះមួយចំនួនទៀត។ ស្របពេលនោះដែរ លោកហ្វារីត គ្រោងនឹងកសាងផ្ទះថ្មី២ខ្នង ជូនប្រជាពលរដ្ឋក្រីក្រ ដែលផ្ទះពួកគាត់ខូចខាតទ្រុឌទ្រោមខ្លាំង និងត្រូវចំណាយថវិការជិតមួយម៉ឺនដុល្លាផងដែរ។

គួរជម្រាបថា អំណោយគ្រឿងឧបភោគបរិភោគដែលចែកជូនពលរដ្ឋរួមមាន៖ អង្ករចំនួន១០គីឡូក្រាម, ប្រេងឆាចំនួន៥លីត, ត្រីខ ១២កំប៉ុង, ស្កសរ៥គីឡូ, មី ៥កញ្ចប់, ទឹកស៊ីអ៉ីវមួយយួរ ដែលសរុបថវិការអស់ជាង៥ពាន់ដុល្លារ៕