(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៤៧១,៥៨៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥២,៤៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៩០,៧៦៣នាក់ (ស្លាប់ ១៤០,៤៦៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៣៦៦,៧៤៩នាក់ (ស្លាប់ ៣៦,៧៨៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៩៧,៨៣០នាក់ (ស្លាប់ ២៣,៤៤៣នាក់)
* ថៃ ឆ្លងចំនួន ១,៤៧៦,៤៧៧នាក់ (ស្លាប់ ១៥,៣៦៣នាក់)
* វៀតណាម ឆ្លងចំនួន ៦៨៧,០៦៣នាក់ (ស្លាប់ ១៧,០៩០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៦,៥៧៣នាក់ (ស្លាប់ ១៧,០៧៣នាក់)
* កម្ពុជា ឆ្លងចំនួន ១០៤,០៩៤នាក់ (ស្លាប់ ២,១០៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៧,៨០៤នាក់ (ស្លាប់ ៦០នាក់)
* ទ្បាវ ឆ្លងចំនួន ១៩,១៨៥នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៥,០៤៧នាក់ (ស្លាប់ ២៦នាក់)៕