(ភ្នំពេញ)៖ តំណាងឱ្យនិស្សិត បញ្ញាវន្តខ្មែរ និងសមាគមនិស្សិតកម្ពុជាប្រចាំរដ្ឋ Victoria រដ្ឋNew South Wales រដ្ឋQueensland និងរដ្ឋ ACT បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះអត្ថបទរបស់លោក ឯក សុវត្ថិ ដែលបានចុះផ្សាយនៅលើគេហទំព័រ របស់សារព័ត៌មាន The Sydney Morning Herald កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ បន្ទាប់ពិនិត្យ និងពិចារណាល្អិតល្អន់ចំពោះអត្ថបទនេះ យើងខ្ញុំសូមធ្វើការសន្និដ្ឋានថា អត្ថបទនេះមានលក្ខណៈបោក បញ្ឆោតមតិសាធារណៈនិងលំអៀងយ៉ាងធ្ងន់ធ្ងរ។

តំណាងឱ្យនិស្សិត បញ្ញាវន្តខ្មែរ និងសមាគមនិស្សិតកម្ពុជា លើកឡើងថា «ការបង្ខូចមួលបង្កាច់ក្នុងអត្ថបទនេះ មានចរិតជានិន្នាការនយោបាយ និងធ្វើឱ្យមានការប៉ះពាល់ជាអវិជ្ជមានដល់សហគមន៍ខ្មែរ-អូស្ត្រាលី សហគមន៍និស្សិត ជាពិសេសលើក្រុមនិស្សិតថ្មីៗមួយចំនួនធំដែល ទើបទទួលបានទិដ្ឋាការ និងគ្រោងមកសិក្សានៅប្រទេសអូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះ។ អត្ថបទនេះបានលាបពណ៌បែបបន្ទាបបន្ថោកនិស្សិតខ្មែរដែលសិក្សានៅក្រៅប្រទេស ក៏ដូចជាធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃរបស់និស្សិតខ្មែរទាំងអស់កំពុងសិក្សានៅប្រទេសអូស្ត្រាលី»

យើងខ្ញុំសូមផ្ញើសារមួយនេះទៅកាន់អ្នកពាក់ព័ន្ធទាំងអស់ថា យើងខ្ញុំមិនដែលបានទទួលការណែនាំ ការគម្រាមកំហែង ឬការបង្ខិតបង្ខំឱ្យចូលរួមសកម្មភាពនយោបាយ ណាមួយ ដូចដែលអត្ថបទនេះបានចុះផ្សាយនោះទេ។ លើសពីនេះទៅទៀត យើងខ្ញុំក៏មិនដែលទទួលបានលុយកាក់ ឬការទិញទឹកចិត្តដូចជាការផ្ដល់ប្រាក់ពី ៣០០ ទៅ ៥០០ ដុល្លារអាមេរិក ឬការគម្រាមកំហែងណាមួយទាក់ទងនឹងការងារ ឬអាជីពរបស់យើងខ្ញុំ នៅពេលរៀនចប់នាពេលអនាគតនោះដែរ»។

សមាគមនិស្សិតកម្ពុជាប្រចាំរដ្ឋវិចតូរីយ៉ា និងរដ្ឋដទៃទៀតទូទាំងប្រទេសអូស្ត្រាលី ដំណើរការដោយមានការចូលរួមស្ម័គ្រ ចិត្តពីក្រុមនិស្សិត និងគ្មានការពាក់ព័ន្ធនឹងនិន្នាការនយោបាយ ក្នុងបំនងជួយសម្រួលការលំបាកផ្សេងៗដល់ក្រុមនិស្សិតដែលទើប មកសិក្សាថ្មីថ្មោង និងនិស្សិតដែលកំពុងបន្តការសិក្សា ដោយបានជួយផ្តល់នូវសេវាគាំទ្រសិស្សនិស្សិតជាច្រើនដូចជា ការជួយរក កន្លែងស្នាក់នៅ ជួយរកឱកាសការងារស្ម័គ្រចិត្ត ផ្សព្វផ្សាយព័តមានអំពីឱកាសការងារ និងជួយរៀបចំឯកសារគតិយុត្តនានាជូនជាដើ ម។

សមាគមនិស្សិត បានបន្ថែមថា «ក្នុងន័យដូចបានជម្រាបជូនខាងលើនេះ យើងខ្ញុំសូមទទូចឱ្យសារព័ត៌មាន The Sydney Morning Herald និងលោក ឯក សុវ ត្រី ធ្វើការពិចារណាឡើងវិញចំពោះការវាយតម្លៃ និងធ្វើការកែសម្រួលអត្ថបទនេះឡើងវិញជាការចាំបាច់។ យើងខ្ញុំជឿជាក់ថា ការធ្វើ ដូច្នេះនឹងអាចដោះស្រាយ និងលុបបំបាត់នូវព័ត៌មានមិនពិតទាំងឡាយ»

ខាងក្រោមនេះជាលិខិតទាំងស្រុងរបស់ តំណាងឱ្យនិស្សិត បញ្ញាវន្តខ្មែរ និងសមាគមនិស្សិតកម្ពុជាប្រចាំរដ្ឋ Victoria រដ្ឋNew South Wales រដ្ឋQueensland និងរដ្ឋ ACT ប្រទេសអូស្រ្តាលី៖