(បន្ទាយមានជ័យ)៖ លោក អាត់ ខែម សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះទៅឈូសឆាយ និងជួសជុលផ្លូវមួយខ្សែជាង៣គីឡូម៉ែត្រ ស្ថិតនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោក អាត់ ខែម បានថ្លែងថា ក្រោយមានសំណូមពរពីប្រជាពលរដ្ឋមូលដ្ឋាន និងមានការណែនាំពីលោក ឧបនាយករដ្ឋមន្រ្តី កែវ គឹមយ៉ាន រួចមកទើបនៅថ្ងៃនេះ លោកបានដឹកនាំក្រុមការងារ ចុះមកជួសជុលឈូសឆាយ ឲ្យស្រួលធ្វើដំណើរទៅមក សម្រាប់បុណ្យចូលឆ្នាំនេះ ពីព្រោះនាពេលកន្លងទៅ ស្ថានភាពផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើរ។

បើតាមលោក អាត់ ខែម ការចំណាយលើការជួសជុលផ្លូវមួយខ្សែនេះ គឺបានការជួយឧបត្ថម្ភពីលោក កែវ គឹមយ៉ាន ហើយប្រជាពលរដ្ឋមូលដ្ឋានមានការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយទទួលបានផ្លូវស្រួលមួយខ្សែនេះ៕