(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានប្រកាសដាក់ភូមិសាស្រ្ដនៃភូមិ២ក្នុងស្រុកជីក្រែង ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

យោងតាមសេចក្ដីសម្រេចដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តបានដាក់ភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ជាតំបន់ក្រហម ហើយការដាក់នេះមានរយៈពេល១សប្ដាហ៍ គិតចាប់ពីម៉ោង១រសៀលថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា។

តាមខ្លឹមសារដដែលបញ្ជាក់ថា ការបិទខ្ទប់ជាតំបន់ក្រហមនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្ដខាងលើ និងទប់ស្កាត់នៃជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា ក្រៅពីភូមិសាស្រ្ដស្រុកជីក្រែងនេះ រដ្ឋបាលខេត្តសៀមរាបក៏បានដាក់សង្កាត់មួយផ្នែកធំក្នុងក្រុងជាតំបន់ក្រហមផងដែរ កាលពីថ្ងៃទី១៧ កញ្ញា កន្លងមក៕