(សៀមរាប)៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សហការជាមួយគណៈកម្មការប្រយុទ្ធនឹងជំងឺកូរីដ-១៩ ខេត្តសៀមរាប ប្រកាសប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ សម្រាប់ខេត្ដសៀមរាប ដោយគ្រាន់តែចុចលេខ១១៥ រួចចុចលេខ៤ ដើម្បីជំរុញការទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

លេខទូរស័ព្ទទាន់ហេតុការណ៍នេះ ទោះបីជាទូរស័ព្ទរបស់លោកអ្នកមិនមានលុយ ក៏អាចទូរស័ព្ទចូលបានដែរ៕