(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន៖ ការចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ http://fna.asia/bd2e5db

២៖ ប្រមុខការទូតចិន វ៉ាង យី មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ និងចុះហត្ថលេខាលើឯកសារចំនួន៦ http://fna.asia/8369443

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអតីតមេបក្សប្រឆាំង «ស្បថឱ្យស្លាប់មួយពូជ» បើថាសម្តេចបបួលធ្វើច្បាប់លើកលែងទោសដល់អតីតប្រធានស្ថាប័នអំណាចទាំង៣ http://fna.asia/7cabccf

៤៖ កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ! http://fna.asia/8a0ad30

៥៖ ចិនផ្តល់ជំនួយវ៉ាក់សាំងកូវីដ៣លានដូសថែមទៀតដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ http://fna.asia/2c21c10

៦៖ ប្រមុខការទូតកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទាន់មានហានិភ័យជាមួយបំណុលជាតិនោះទេ និងចេះប្រើប្រាស់កម្ចីយ៉ាងសមរម្យ http://fna.asia/c4e8b49

៧៖ ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីជូនគណបក្សកែទម្រង់កម្ពុជា របស់ លោក អ៊ូ ច័ន្ទរ័ត្ន និង លោក ប៉ុល ហំម http://fna.asia/b56655d

៨៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាលទ្ធភាពការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់ http://fna.asia/eefe572

៩៖ មនុស្សជំនិត លោក កឹម សុខា បំភ្លឺថា ការរួបរួមមិនអាចធ្វើជាមួយអ្នកនយោបាយរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់បានទេ ព្រោះអាចពាក់ព័ន្ធនឹងបទល្មើសផ្សំគំនិត ឬរួមគំនិត http://fna.asia/63086dc

១០៖ ក្រសួងមហាផ្ទៃ ព្រមានមិនចុះបញ្ជីជូន គណបក្សបេះដូងជាតិ បើមិនកែសម្រួលលក្ខន្តិកៈឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ http://fna.asia/d28a69c