(កណ្តាល)៖ លោក ណុប រត្ននិមល អនុប្រធានទី១ ក្រុមការងារយុវជនស្រុកកណ្តាលស្ទឹង និងលោក ណុប រតនៈ ប្រធានប្រតិបត្តិក្រុមយុវជន ខ៤ និងក្រុម ការងារតំណាង​ឲ្យលោក ហ៊ីង ប៊ុនហៀង នាយឧត្តមសេនីយ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ប្រចាំ​ស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃ​ទី០២ ខែមេសានេះ បានចុះមកជួបសួរសុខទុក្ខ និង​ នាំយក​អំណោយ​មានសម្ភារ និងថវិកា ព្រមទាំងបានប្រគល់ផ្ទះជូនប្រជាពលរដ្ឋ​ ដែលកំពុងតែជួបការលំបាក​ និង​ ខ្វះខាត ចំនួន៣ខ្នង ស្ថិតនៅឃុំដើមឫស និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ផ្ទះចំនួន៣ខ្នងខាងលើនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

សូមបញ្ជាក់ថា​ លោក នាយឧត្តមសេនីយ៍​ កិត្តិបណ្ឌិត​ ហ៊ីង ប៊ុនហៀង​ តែងតែ​ផ្សាព្វផ្សាយ​ និង​ដាក់ផែនការ​ឲ្យមន្ត្រីក្រោមឱវាទ​ក៏ដូចជា​ ក្រុមការងារ គណៈពង្រឹងទាំងអស់ត្រូវចុះតាមមូលដ្ឋានឲ្យបានញឹកញាប់ ហើយត្រូវដោះស្រាយរាល់បញ្ហាក៏ដូចជាការលំបាករបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលាផងដែរ៕