(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ១០៣នាក់ថ្មីទៀត ដោយហេតុថាពួកគាត់បានមើលឃើញពីនយោបាយដឹកនាំប្រទេសរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដោយសម្ដេចបានដឹកនាំប្រទេសជាតិឱ្យមានភាពរីកចម្រើន មានស្ថិរភាព មានមុខមាត់ទាំងលើឆាកអន្តរជាតិ មានការអភិវឌ្ឍ។

លោក វ៉ី សំណាង បានថ្លែងថា គណបក្សប្រជាជន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកប្រធានគណបក្សខេត្ត បានសំណេះសំណាល ដោយសង្កត់ធ្ងន់ថា ទោះបីសមាជិកថ្មីទាំងនេះធ្លាប់មាននិន្នាការនយោបាយជាមួយគណបក្សផ្សេងកន្លងមកហើយក្តី តែពេលនេះពួកគាត់បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដូច្នេះចាប់ពេលនេះកាន់ដៃស្តាប្រទេសជាតិរួមគ្នា រួមគ្នាការពារសន្តិភាព និងសេចក្តីរបស់ប្រជាជនទាំងអស់គ្នា៕