(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦១២នាក់, អ្នកជំងឺ ចំនួន ៤៦០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១៣នាក់។

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៤,០៩៤នាក់, អ្នកជាសះស្បើយសរុបចំនួន៩៧,២២៧នាក់, ស្លាប់សរុបចំនួន២,១០៩នាក់៕