(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះបង្ក្រាបក្រុមហ៊ុន RSL GLOBAL LOGISTICS CO., LTD ដែលបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនរកកូវីដ១៩ Humasis COVID-19 ដោយគ្មានបញ្ជិកាត្រឹមត្រូវ។

ក្រុមហ៊ុន RSL GLOBAL LOGISTICS CO., LTD បានក្លែងបន្លំវិញ្ញាបនបត្របញ្ជិការបស់ក្រុមហ៊ុន GLOBAL CAM BSK PHARMA CO., LTD ហៅកាត់ថា BSK ដែលបានទទួលសិទ្ធិអនុញ្ញាតក្នុងការចែកចាយផ្តាច់មុខនូវឧបករណ៍តេស្តរហ័សអង់ទីហ្សែន Humasis COVID-19។ នេះបើយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន BSK។

តេស្តរហ័ស Humasis ជាផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង និងល្បីល្បាញនៅបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស បណ្តាប្រទេសក្នុងសមាគមអាស៊ាន។