(កំពត)៖ ឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុនជេតគ្រុប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំង ដែលទិញសិទ្ធិផ្តាច់មុខអាជីវកម្ម ជេតស៍ អ៉ិចប្រេស ខេមបូឌា នៅក្នុងខេត្តកំពត។

ក្នុងឱកាសនោះ ឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា ទំនុកចិត្ត គឺជារឿងសំខាន់សម្រាប់ទំនាក់ទំនង និងមុខជំនួញ ហេតុនេះហើយបានជាក្រុមហ៊ុន ចាំបាច់ត្រូវតែបង្កើនទំនុកចិត្តទៅកាន់ដៃគូមុខជំនួញ។ ក្នុងនាមជាថ្នាក់ដឹកនាំ ក្រុមហ៊ុន ជេតស៍ អ៉ិចប្រេស ខេមបូឌា លោកបាទបានចុះជួបផ្ទាល់ ជាមួយអ្នកដែលទិញសិទ្ធិផ្តាច់មុខអាជីវកម្ម ជេតស៍ អ៉ិចប្រេស ខេមបូឌា (Franchisees of Jet’s Express Cambodia) សម្រាប់តំបន់របស់គាត់។

លោកបន្តថា «អ្វីដែលធ្វើឲ្យខ្ញុំរំភើបរីករាយ និងមានកិត្តិយសនោះ គឺបងប្អូនភាគច្រើនបានស្គាល់ និងមានទំនុកចិត្តមកកាន់ខ្ញុំបាទយ៉ាងខ្លាំង ក្នុងដំណើរការអាជីវកម្ម ផ្នែកបញ្ញើទំនិញរហ័សទូទាំងប្រទេស ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ»។

ក្រុមហ៊ុន ជេតស៍ អ៉ិចប្រេស ខេមបូឌា គឺជាក្រុមហ៊ុនបញ្ញើអីវ៉ាន់ និង ដឹកជញ្ជូនដែលផ្តល់សេវាកម្មដឹកជញ្ជូនរហ័ស និងទាន់ចិត្តដល់អតិថិជន។ ក្រុមហ៊ុននេះ ធានាថានឹងជួយលោកអ្នកក្នុងការធ្វើឱ្យអាជីវកម្ម របស់អ្នកកាន់តែប្រសើរឡើង។ ក្រុមហ៊ុន ជេតស៍ អ៉ិចប្រេស ខេមបូឌា នឹងបន្តដំណើរទៅមុខជានិរន្តរ៍។

សម្រាប់ព័ត៌មានបន្ថែមក្នុងការទិញសិទ្ធិបន្តសាខា៖ (Franchise Jet’s Express Cambodia) សូមបងប្អូនទាក់ទងលេខ៖ 099 / 016 / 068 55 77 70
និងអាសយដ្ឋាន៖ ផ្ទះលេខ១៨២ ផ្លូវមេគង្គ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕