(ឧត្តរមានជ័យ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចកំណត់ភូមិថ្មី ស្ថិតក្នុងឃុំថ្លាត ស្រុកអន្លង់វែង ជា «តំបន់លឿងទុំ» ដើម្បទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១នេះ បានសម្រេចយ៉ាងដូច្នេះថា៖ «ត្រូវបានកំណត់ភូមិថ្មី ស្ថិតក្នុងឃុំថ្លាត ស្រុកអន្លង់វែង ជា «តំបន់លឿងទុំ» និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖