(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៅតាមសង្កាត់នីមួយៗ ក្នុងក្រុងសៀមរាប អាចរកទិញបន្លែ ត្រី សាច់ នៅទីតាំងដែលអាជ្ញាធរបានរៀបចំ។

ទីតាំងដែលអាជ្ញាធរបានរៀបចំឱ្យលក់ បន្លែ ត្រី សាច់ មានដូចជា សង្កាត់ស្លរក្រាម (មុខផ្សារលើធំថ្មី) សង្កាត់ស្វាយដង្គំ (មុខសណ្ឋាគារតាព្រហ្ម ជិតផ្សារចាស់) សង្កាត់គោកចក (ផ្លូវ ៣០ ម៉ែត) និងសង្កាត់ជ្រាវ (ផ្លូវបេតុង មុខសាលារៀនខ្នារ)។ ការលក់នេះចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ កញ្ញា។

អាជ្ញាធរក៏សូមរំលឹក ប្រជាពលរដ្ឋត្រូវអនុវត្តន៍នូវវិធានការសុខាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល១សប្ដាហ៍ គិតចាប់ថ្ងៃទី ១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១៕