(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៣៣២,៧៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥០,១០២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៨៥,១៤៤នាក់ (ស្លាប់ ១៤០,១៣៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៣២៤,៤៧៥នាក់ (ស្លាប់ ៣៦,៣២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៦៧,៣២៧នាក់ (ស្លាប់ ២២,៧៤៣នាក់)
* ថៃ ឆ្លងចំនួន ១,៤៤៨,៧៩២នាក់ (ស្លាប់ ១៥,១២៤នាក់)
* វៀតណាម ឆ្លងចំនួន ៦៦៧,៦៥០នាក់ (ស្លាប់ ១៦,៦៣៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤២,៩២៨នាក់ (ស្លាប់ ១៦,៩៤៤នាក់)
* កម្ពុជា ឆ្លងចំនួន ១០២,៨៣៤នាក់ (ស្លាប់ ២,០៨៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៥,៧៨៣នាក់ (ស្លាប់ ៥៩នាក់)
* ទ្បាវ ឆ្លងចំនួន ១៨,៣៤៧នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤,៨១៤នាក់ (ស្លាប់ ២៤នាក់)៕