(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៨ តាមប្រព័ន្ធវីដេអូ ដែលប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលសមាគមជាតិកាកបាទក្រហមថៃ ធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ កាកបាទក្រហមកម្ពុជា ក៏មានការអញ្ជើញចូលរួមដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, លោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហកម្ពុជា និងមន្ដ្រីកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៨ ដែលប្រកាស ដោយកាកបាទក្រហមកម្ពុជា៖