(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេច ស្តីពី ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញខាងក្នុង និងបរិវេណជុំវិញផ្សារលើ ក្រុងកំពង់ឆ្នាំង ទាំងស្រុង ក្នុងភូមិសាស្រ្តត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ដកំពង់ឆ្នាំង បានចេញសេចក្ដីសម្រេចបិទខ្ទប់ខាងក្នុង និងបរិវណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

សូមអានសេចក្តីសម្រេចខាងក្រោម៖