(ស្វាយរៀង)៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងខណៈរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ទៅលើម្ចាស់ហាង «ស្រីណែត លក់គ្រឿងសមុទ្រ» នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ ខេត្តស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅហាង «ស្រីណែត លក់គ្រឿងសមុទ្រ» សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។

ដោយមូលហេតុអ្នកលក់ដូរ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Delta គិតចាប់ពីថ្ងៃវិជ្ជមានដំបូងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១៕