(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,១៩៤,៩៤៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៧,៣៣២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៧៨,១៦៤នាក់ (ស្លាប់ ១៣៩,៦៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,២៨៣,០១១នាក់ (ស្លាប់ ៣៥,៧៤២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៣០,៩៣៥នាក់ (ស្លាប់ ២២,០០៩នាក់)
* ថៃ ឆ្លងចំនួន ១,៤២០,៣៤០នាក់ (ស្លាប់ ១៤,៧៦៥នាក់)
* វៀតណាម ឆ្លងចំនួន ៦៤៥,៦៤០នាក់ (ស្លាប់ ១៦,១៨៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣៨,៩៥១នាក់ (ស្លាប់ ១៦,៧៨៤នាក់)
* កម្ពុជា ឆ្លងចំនួន ១០១,៤៤៣នាក់ (ស្លាប់ ២,០៦៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៣,៩៣៨នាក់ (ស្លាប់ ៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៧,៩០៥នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤,៥៦៦នាក់ (ស្លាប់ ២៣នាក់)៕