(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៣នាក់, ជាសះស្បើយ៤៦៣នាក់, ស្លាប់ចំនួន៩នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៦លាន ៦៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៦៦ម៉ឺននាក់ និងជាសះស្បើយជាង ២០៣លាន ៣៤ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ !

៤៖ កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

៥៖ ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីជូនគណបក្សកែទម្រង់កម្ពុជា របស់ លោក អ៊ូ ច័ន្ទរ័ត្ន និង លោក ប៉ុល ហំម

៦៖ ដោយសារបារម្ភលោក ដូណាល់ ត្រាំ បង្កសង្រ្គាម, មេទ័ពអាមេរិកម្នាក់ លួចទាក់ទងជាសម្ងាត់ជាមួយចិន

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើមិនអាចបើកសាលាបឋមសិក្សាឡើងវិញទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំ

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៩៣២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៩៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី១៧ ខែកញ្ញា ដោយមានរបៀបវារៈ៨

១០៖ ថៃ៖ មនុស្ស ១៣,៧៩៨នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១១៖ លោក ឃួង ស្រេង វាយតម្លៃថា សាលាដែលបើកដំណើរការនៅរាជធានីភ្នំពេញនាពេលនេះ បានយកចិត្តទុកដាក់ការពារនូវសុវត្ថិភាពសិស្សានុសិស្ស បានល្អប្រសើរ

១២៖ ថៃនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅទីក្រុងបាងកក និងខេត្តចំនួន៤ទៀត នៅដើមខែតុលា ដើម្បីស្រោចស្រង់វិស័យទេសចរណ៍

១៣៖ លោកស្រី ឱ វណ្ណឌីន ណែនាំដល់ក្រុមគ្រូពេទ្យយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលពិបាកធ្វើដំណើរមកទីតាំងទទួលវ៉ាក់សាំង

១៤៖ អង់គ្លេសត្រៀមខ្លួនទប់ទល់ការរាតត្បាតកូវីដ-១៩ សម្រាប់រដូវរងាខាងមុខនេះ, ផែនការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ និងវ៉ាក់សាំងដូសទី ៣ ត្រូវបានដាក់ចេញ

១៥៖ សេវាពិគ្រោះយោបល់តាមប្រព័ន្ធឌីជីថល របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានការពេញនិយមខ្លាំង, រយៈពេល៨ខែផ្តល់សេវាជូនអ្នកជាប់ពន្ធជិត ១០ម៉ឺនករណី

១៦៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអំពីការបន្តផ្តល់វ៉ាក់សាំងដូសទី១ ដល់កុមារ និងមនុស្សពេញវ័យ ចាប់ពីអាយុ១២ឆ្នាំឡើងទៅ ដែលខកខានមិនបានចាក់កន្លងមក

- ព័ត៌មាន Fresh News Plus

១៖ Apple ប្រកាសបង្ហាញ iPhone 13 ចំនួន៤ម៉ូដែលជាផ្លូវការ និងអាចបញ្ជាទិញទុកមុនបានចាប់ពីថ្ងៃទី១៧ កញ្ញា

២៖ iPhone 13 និង iPhone 13 Pro អាចប្រើ dual eSIM បានជាលើកដំបូង និងក្នុងប្រវត្តិសាស្ត្រ iPhone

៣៖ លក្ខណ:ពិសេសមួយចំនួនរបស់ iPhone 13 ទាំង៤ម៉ូដែល

៤៖ ក្រុមហ៊ុន Google រងការផាកពិន័យជិត ១៧៧ពាន់លានដុល្លារនៅកូរ៉េខាងត្បូងដោយសារការប្រើប្រាស់ឥទ្ធិពល Android OS រារាំងទីផ្សារ

៥៖ ខ្សែបម្រើ Liverpool ដែលរបួសកជើងធ្ងន់ធ្ងរ Elliott ទទួលការវះកាត់រួចរាល់ នៅទីក្រុង London

៦៖ Raikkonen បញ្ជាក់ថា ខ្លួនអាចត្រឡប់ទៅរកការប្រកួតប្រណាំង Formula 1 2021 បានវិញ

៧៖ Rosé និង CL ក្លាយជាតារា K-POP ដំបូងបង្អស់ បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Feshion លំដាប់ពិភពលោក «Met Gala» នៅអាមេរិក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)